Saturday, August 5, 2017

ទឹកអើយទឹកហូរ ហូរមិនចេះដាច់  ឲ្យខ្ញុំមិនភ្លេចអានុស្សាវរីយ៍
ស្ទឹងសែនតែមួយ មិនដែលមានពីរ ស្ទឹងសែនប៉ារីសក៏មិនដូចដែល
ភូមិគងភូមិគង់ និងភ្្នំសន្ទុក        ជម្រកជម្រុកវាលស្រូវវាលស្រែ
ស្ទឹងសែនហូរកាត់រាល់រដូវខែ    ដីចម្ការស្រែសម្បូរឥតខ្វះ
ឱ!​ស្ទឹងសែនអើយ ស្ទឹងសែនស្រុកខ្មែរ ខ្ញុំយំឥតល្ហែចង់ឃើញអ្នកណាស់
មេឃអើយកុំយប់ឆាប់ភ្លឺស្រឡះ   ឲ្យខ្ញុំសងផ្ទះនៅមាត់ស្ទឹងសែន
ស្ទឹងសែនប៉ារីសសប្បាយមែនពិត  តែមិនដូចចិត្តដែលខ្ញុំប្រាថ្នា
ខ្ញុំចង់រួមរស់ឲ្យស្គាល់ភក្ត្រា ដងស្ទឹងស្នេហា ស្ទឹងសែនខ្មែរអើយ
ឱ! ស្ទឹងសែនអើយអ្នកហូរឥតឈប់ ខ្ញុំយំរាល់យប់ចង់ឃើញអ្នកណាស់
                           មេឃអើយកុំយប់ឆាប់ភ្លឺស្រឡះ

បើពេលខ្ញុំស្លាប់សូមយកទៅកប់ ឲ្យក្លាយជាសពនៅមាត់ស្ទឹងសែន
ទឹកដីដែលខ្ញុំស្រឡាញ់មែនទែន  គឺដងស្ទឹងសែនដ៏សុខសាន្ដ។
ទស្សនាវិដេអូខាងក្រោម៖
https://youtu.be/6IxHifnhNQk

ទឹកអើយទឹកហូរ ហូរមិនចេះដាច់  ឲ្យខ្ញុំមិនភ្លេចអានុស្សាវរីយ៍ ស្ទឹងសែនតែមួយ មិនដែលមានពីរ ស្ទឹងសែនប៉ារីសក៏មិនដូចដែល ភូមិគងភូមិគង់ និងភ្្នំសន្ទុ...