ទឹកអើយទឹកហូរ ហូរមិនចេះដាច់ ឲ្យខ្ញុំមិនភ្លេចអានុស្សាវរីយ៍
ស្ទឹងសែនតែមួយ មិនដែលមានពីរ ស្ទឹងសែនប៉ារីសក៏មិនដូចដែល
ភូមិគងភូមិគង់ និងភ្្នំសន្ទុក ជម្រកជម្រុកវាលស្រូវវាលស្រែ
ស្ទឹងសែនហូរកាត់រាល់រដូវខែ ដីចម្ការស្រែសម្បូរឥតខ្វះ
ឱ!ស្ទឹងសែនអើយ ស្ទឹងសែនស្រុកខ្មែរ ខ្ញុំយំឥតល្ហែចង់ឃើញអ្នកណាស់
មេឃអើយកុំយប់ឆាប់ភ្លឺស្រឡះ ឲ្យខ្ញុំសងផ្ទះនៅមាត់ស្ទឹងសែន
ស្ទឹងសែនប៉ារីសសប្បាយមែនពិត តែមិនដូចចិត្តដែលខ្ញុំប្រាថ្នា
ខ្ញុំចង់រួមរស់ឲ្យស្គាល់ភក្ត្រា ដងស្ទឹងស្នេហា ស្ទឹងសែនខ្មែរអើយ
ឱ! ស្ទឹងសែនអើយអ្នកហូរឥតឈប់ ខ្ញុំយំរាល់យប់ចង់ឃើញអ្នកណាស់
មេឃអើយកុំយប់ឆាប់ភ្លឺស្រឡះ
បើពេលខ្ញុំស្លាប់សូមយកទៅកប់ ឲ្យក្លាយជាសពនៅមាត់ស្ទឹងសែន
ទឹកដីដែលខ្ញុំស្រឡាញ់មែនទែន គឺដងស្ទឹងសែនដ៏សុខសាន្ដ។
ទស្សនាវិដេអូខាងក្រោម៖
https://youtu.be/6IxHifnhNQk
No comments:
Post a Comment